Saturday, May 19, 2018

ចង់​ជោគជ័យ? នេះជារឿង១០​យ៉ាង​ដែល​មនុស្ស​ជោគ​ជ័យ​ធ្វើ


រឿង១០​យ៉ាង​ដែល​មនុស្ស​ជោគ​ជ័យ​ធ្វើ៖
  1. កុំបណ្តោយ​អោយ​ភាព​ជោគជ័យ​គ្រប​ដណ្តប់​យើង
    ជោគជ័យ​អាច​ក្លាយ​ជា​កាតាលិករនៃ​ភាព​បរាជ័យ។ មនុស្ស​ភាគច្រើន​នៅ​ពេល​ដែល​បាន​ជោគជ័យ​ហើយ​ក៏បណ្តោយ​អោយ​វាគ្រប់គ្រង​លើខ្លួន​បាន។ ភាពជោគជ័យ​ និង អំណាចអាច​នឹង​គ្រប់គ្រង​ពួក​គេ​វិញ​បាន​ប្រសិន​បើ​ពួក​ភ្លើតភ្លើន ទៅជា​ខ្ជិល​ លែង​បន្តធ្វើ​អ្វី​ដែល​ខ្លួនកាល​ពី​មុន​ខ្លួន​ធ្លាប់​ធ្វើដើម្បី​ជោគជ័យកាលពីមុន។ ផ្ទុយ​ទៅ​វិញ​ អ្នក​ជោគជ័យ​ពិត​ប្រាកដមិន​បញ្ឈប់​ត្រឹម​ភាព​ជោគជ័យ​នេះ​ទេពួកគេ​នៅតែ​ប្រកាន់​ខ្ជាប់​នឹង​ទំលាប់ដែល​ធ្វើអោយ​គេ​ជ័​យ​ហើយ​អភិវឌ្ឍខ្លួនដើម្បី​ទទួល​បាន​ជោគជ័យ​បន្តបន្ទាប់​ទៀត។​
  2. មានទំនួលខុសត្រូវ​នៅ​ពេល​ពួកគេបរាជ័យ
    អ្នកជោគជ័យ​ត្រៀមខ្លួន​ជានិច្ចដើម្បីទទួលខុសត្រូវ​នៅពេល​ដែល​កិច្ចការ​ណាមួយ​របស់​ពួក​គេ​បរាជ័យ។ សារភាពកំហុសរ​បស់​ខ្លួន​ មិន​បន្ទោសអ្នក​ដទៃ មិន​បំភ័ន្តការពិត ហើយ​ព្យាយាម​កែតម្រូវ​ អភិវឌ្ឍគម្រោង គឺជាទង្វើររបស់​អ្នក​ជោគជ័យ។ ការទទួល​ខុសនឹង​ធ្វើ​អោយ​អ្នក​មិន​មាន​សម្ពាធ និង​ជា​អ្នក​ដឹក​នាំពិតប្រាកដ។
  3. លទ្ធផលជាអ្នក​វាយ​តម្លៃ
    សៀវភៅរបស់​ ខាល ញូផត បាន​បែង​ចែក​ភាពខុសគ្នារវាង​កិច្ចការស្នូល និង​កិច្ចការ​ធម្មតា។ កិច្ចការ​ស្នូស ជាកិច្ចការ​ដែល​កម្រមាន​អ្នក​ធ្វើបាន ជា​កិច្ចការ​ដែល​មាន​តម្លៃ ហើយ​ពិបាក​នឹង​អោយ​គេ​ធ្វើ​តាម​បាន​ ចំណែកការងារ​ដែល​មិន​ធ្វើ​ឲ្យ​យើង​ជោគជ័យនោះ​គឺជា​ការងារ​ធម្មតា មិន​ត្រូវ​បាន​គេ​ផ្តល់​កម្រៃច្រើន ហើ​យ​អ្នក​ណា​ក៏អាច​ធ្វើបាន​។ អ្នកជោគជ័យ​តែ​ងតែ​ធ្វើការស្នូល​ខណៈអ្នកដទៃកំពុងជជែកគ្នាពិភាក្សាគ្នា​ឥត​ឈប់​ឈរដែល​អាចចាត់​ទុកជា​កិច្ចការ​ធម្មតា។ ធ្វើការងារ​មិនត្រូវ​មាន​តែសម្តីប៉ប៉ាច់​ប៉ប៉ោច​ឥតបាន​ការ​ ហើយ​ក៏គ្មាន​នរណា​សរសើរពួកគេនោះដែរ មាន​តែ​ធ្វើការ​ឲ្យ​សម្រេច​ទើប​ជាអ្នក​ជោគជ័យ​ហើយ​មិន​បាច់​ដើរប្រាប់​គេ​ក៏គេដឹង​ដែរ។
  4. ក្រោយបរាជ័យ​ ក្រោកឡើងដោយ​កម្លាំងចិត្ត
    ​ការងើប​ឈរឡើងវិញ​ជាមួយ​កម្លាំង​ចិត្តគឺជាចំណុចពិសេសរបស់​អ្នកជោគជ័យ​។ អ្នក​អាច​ទ្រាំទ្រនឹង​សម្ពាធខ្លាំង​ប៉ុណ្ណា អ្នក​ក៏​អាច​ជោគជ័យ​ខ្លាំង​ប៉ុណ្ណោះដែរព្រោះ​អ្នក​បរាជ័យ​តែ​ងតែ​មិន​អាច​ស៊ូ​ទ្រាំនឹង​សម្ពាធបាន។ ការ​ហ្វឹកហាត់​កម្លាំងចិត្ត​របស់​អ្នក​ឲ្យ​រឹង​មាំ​ជា​ចំណុចសំខាន់​របស់​អ្នក​ជោគជ័យ។ ចិត្តរបស់​អ្នក​ដល់​ទីណា កាយ​របស់​អ្នក​ក៏ដល់​ទី​នោះដែរ។ ការ​គិតរបស់​អ្នក​ដល់​ទី​ណា ជីវិតរបស់​អ្នក​ក៏ដល់​ទី​នោះ​ដែរ។
  5. ការជឿជាក់​លើ​ខ្លួន​ឯង​ជា​ទ្រព្យ​ដ៏សំខាន់​បំផុត
    អ្នក​ប្រហែល​ជា​ដឹង​ហើយ​ថា គ្រប់​ប្រភេទកីឡាទាំង​អស់​សុទ្ធតែត្រូវការ​កម្លាំង​ចិត្ត​ខ្លាំង​ជាង​កម្លាំង​កាយ។ កម្លាំងចិត្ត​របស់​អ្នក​កំណត់​ពី​ទំហំឧបសគ្គដែល​អ្នក​ត្រូវ​ប្រឈរមុខ និង​ជោគជ័យ​ដែល​អ្នក​នឹង​សម្រេច។ កម្លាំង​ចិត្ត​របស់​អ្នក​កំណត់​ពី​ការ​រើ់បម្រាស់​របស់​អ្នក​ពេល​អ្នក​បរាជ័យ។ បើ​អ្នក​មិន​ជឿជាក់​លើ​ខ្លួន​ឯង​ទេ អ្នក​នឹង​គ្មាន​ថ្ងៃ​ឈរ​លើ​ចំណាត់​ថ្នាក់​លេខ១ទេ។ នៅពេល​អ្នក​មាន​កម្លាំងចិត្ត​ អ្នក​នឹង​មិន​ខ្វល់​ថា​អ្នក​បរាជ័យ​ប៉ុន្មាន​ដង​ទេ។ ហើយ​ការ​មិន​បាក់​ទឹក​ចិត្ត​នៅ​ពេល​បរាជ័យ​ នោះហើយ​នឹង​ធ្វើ​ឲ្យអ្នក​ជោគ​ជ័យ​នា​ថ្ងៃ​ណាមួយ។
  6. ធ្វើឲ្យ​ខ្លួនឯង​ហុំព័ទ្ធដោយ​អ្នក​ដែល​ជុំរុញយើង​គិត​ពី​អនាគត
    នៅពេល​អ្នក​ស្ថិត​ក្នុង​ចំណោម​ដែល​ធ្វើ​ឲ្យ​អ្នក​គិតតែ​ពី​អតិតកាលមិន​ល្អនោះ អ្នក​នឹង​ពិបាក​ធ្វើ​ដំណើរ​បន្ត​ទៅ​មុខ​ទៀត​ណាស់​នេះ​ហើយដែល​ធ្វើ​ឲ្យ​យើង​ស្ថិត​ក្នុង​សភាព​ដែល​មិន​អាច​ដកខ្លួន​បាន។ នៅ​ជុំវិញមនុស្ស​ដែល​ជោគជ័យធ្វើ​ឲ្យ​ខ្លួន​យើង​ជោគ​ជ័យ ព្រោះ​ពួក​គេ​គិត​តែ​ភាព​ជោគ​ជ័យ​នា​ពេល​អនាគត មិន​មែន​រឿង​បរាជ័យនៅ​ពេល​អតិត​កាល។
  7. ឈប់​ខ្វល់ពី​បទពិសោធន៍មិន​ល្អ តែក៏មិន​ត្រូវ​បំភ្លេច​វា​ដែរ
    ជា​មនុស្ស​ជោគជ័យ​ទាម​ទារ​អោយ​អ្នក​ទម្លាក់​សម្ពាយ​ផ្លូវចិត្ត និង​អារម្មណ៍ដែល​មិន​សំខាន់​ចោល។ បន្ទាប់​អ្នក​ត្រូវ​អត់​ឱន​ឲ្យ​អ្នកដែល​ធ្វើ​ខុស​មិន​លើ​អ្នក​ តែ​ក៏​មិន​ត្រូវ​បំភ្លេច​ដែរ មាន​ន័យ​ថា​អ្នក​មិន​ត្រូវ​ធ្វើ​ជំនួញ​ជាមួយ​មនុស្ស​ដែល​ធ្លាប់​ផ្តល់​បទ​ពិសោធន៍​បរាជ័យ​ឲ្យ​យើង​នោះទេ។

  8. មាន​គោលដៅ​ច្បាស់​លាស់
    គោលដៅសំដៅលើសកម្មភាពដែល​ចង់​ធ្វើ​អ្វី​មួយ
    (ឧទាហរណ៍ ខ្ញុំនឹង​សរសេរ​អត្ថបទ១​ក្នុង​មួយ​ថ្ងៃ) និង​លទ្ធផលដែល​ចង់​ទទួល​បាន ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អត្ថបទនោះ​ចុះ​ក្នុង​ទំព័រ​សារ​ព៌តមាន​ដែល​ល្បីមួយ​។ ដូច្នេះ​ទន្ទឹម​នឹង​អ្នក​ចង់​ធ្វើ​អ្វី​មួយ អ្នក​គួរ​គិត​ពីលទ្ធផល​ដែល​អ្នក​នឹង​ទទួល​បាន​ថាតើ​វា​នឹង​ជួយ​ឲ្យ​អ្នក​ក្លាយ​ជាមនុស្ស​ដែល​ជោគជ័យ​ដែរ​ឬទេ? មិន​មែន​ចេះ​តែ​ចង់​ធ្វើ​នេះ​ធ្វើ​នោះ​មិន​ឆ្ពោះត្រង់​ណា​នោះ​ទេ។
  9. ធ្វើភ្លាម ជាជាង​នៅ​វិភាគ ឬ​ពន្យាពេល
    បង្ហាត់​ខ្លួន​ឯង​ឲ្យ​ចាប់​ផ្តើម​ធ្វើ​ភ្លាម​នៅ​ពេល​អ្នក​គិត​ថា​អ្នក​ត្រូវ​តែ​ធ្វើ​វា ឈប់​សួរ​ខ្លួន​ឯង​ ឈប់​វិភាគ​ទៀត។ អ្នក​នឹង​ដឹង​ថា​អ្នក​នឹង​ត្រូវ​ធ្វើ​អ្វី​បន្ទាប់​ទៀត​ នៅ​ពេល​អ្នក​ចាប់​ផ្តើម​ជំហ៊ាន​ដំបូងហើយ។ បើ​អ្នក​មិន​បោះ​ជំហ៊ាន​ វានៅ​តែ​ជា​ក្តីស្រម៉ៃ។
  10. គិត​ និង​អនុវត្តឲ្យ​ខ្លាំង​ជាង​គេ​១០​ដង
    មនុស្ស​ជា​ច្រើន​ ទោះបី​ជា​អ្នក​ជំនួញ​លំដាប់​ពិភពលោក​ក៏​មិន​អាច​ជោគជ័យ​លើស​គេ​១០​ដង​ដែរ។ ជា​ការ​ពិត​អ្នក​អាច​ពូកែ​ជាង​គេ​គ្រប់​គ្នា​ប្រសិន​បើ​អ្នក​បង្កើន​ការ​គិត​ និង​ជំនឿ​របស់​អ្នក​។ ការ​រៀន​គិត​បៀបនេះ​ជុំរុញ​ឲ្យ​អ្នក​ចេញ​ពី​ស្ថាន​ភាព​ និង​កម្រិត​បច្ចុប្បន្ន​របស់​អ្នក​ដោយ​ស្វ័យប្រវត្តិ។ វា​ជុំ​រុញ​ឲ្យ​អ្នក​ចេញ​ផុត​ពី​ស្ថាន​ភាព​ដែល​មនុស្ស​ទូទៅ​កំពុង​ជួប​ប្រទះ ហើយ​បើក​ទ្វា​ឲ្យ​អ្នក​នូវ​និស្ស័យ​ថ្មី​ស្រឡាង​មួយដែល​អ្នក​នឹង​តែង​តែ​ជឿ​ថា អ្នក​នឹង​អាច​ធ្វើ​បាន​ជានិច្ច។

Thursday, March 29, 2018

ជឿឬមិន​ជឿ សូម្បីប្រធានាធិបតIអាមេរិចក៏ស្លាប់ទាំងជាប់​បំណុលដែរ

អ្នកប្រហែលជាមិន​ជឿ តែវាជាការពិតដែលប្រធានាធិបតIមួយ​ចំនួន​របស់​អាមេរិកបាន​ក្ស័យធនជំពាក់​បំណុលគេហើយ​មាន​ខ្លះ​ស្លាប់​ទាំង​ជាប់​បំណុល។
  1. Tomas Jefferson បាន​ស្លាប់​ទាំង​ជាប់​បំណុលចំនួន ១.៩ លាន​ដុល្លា។ បំណុលទាំងនោះគឺទាក់​ទងហ្នឹង​ចំការថ្នាំជក់ ចំណាយ​ថវិការផ្ទាល់​របស់​គាត់​ពេល​គាត់​ជា​ប្រធានាធិបតេយ្យ និង​ខាត​បង់​ទៅ​លើដីធ្លី។
  2. Tom Madison បាន​បរាជ័យ​ក្នុង​មុខរបរ​កសិកម្ម រួម​ទាំង​កូន​ចុង​របស់​ងប់​នឹង​ល្បែង​ផងធ្វើ​ឲ្យ​គាត់​ជាប់​បំណុល​គេ​ជាច្រើន។​ ដើម្បីដោះ​បំណុល គាត់​បាន​លក់​ចំការ​នៅម៉ុង​ភេលាពាក់​កណ្តាល​ ថែម​ទាំង​បាន​លក់​ទាសករ​របស់​គាត់ទៀត​ផង។
  3. James Monroe បាន​ជំពាក់​បំណុល​គេ​ ១.៥ លាន​ដុល្លា។ បំណុលរបស់​គាត់​បាន​មកពីការ​ចំណាយ​​ទៅ​លើ​បុគ្គលិកក្នុង​ពេល​គាត់​ជា​ប្រធានាធិបតី។ សភាអាមេរិចបាន​ជួ​យសំ​រាល​បំណុល​នេះ​ខ្លះ​ដែរ តែចុងក្រោយ​គាត់​នៅ​តែ​លក់​គេហដ្ឋានស្កឹមស្កៃ​របស់​ហើយ​ទៅ​រស់​ជា​មួយ​កូន​ស្រី​របស់​គាត់​នៅ​ញូយករហូត​ដល់​គាត់​ស្លាប់​។
  4. William Henry Harison ​បាន​ស្លាប់​ដោយ​រោគ​រលាកសួតបន្ទាប់​ពី​បាន​កាន់​ដំណែង​ជា​ប្រធានាធិបតីមាន​៣១​ថ្ងៃ។ មូលហេតុដែល​គាត់​ជំពាក់​បំណុល​គេ​ដែរនោះ​គឺ​ដោយសា​រតែអាកាសធាតុមិន​អំណោយ​ផល​ហើយ​បាន​បំផ្លាញ​ដំណាំ​របស់​គាត់អស់។
  5. Abraham Lincoln ក៏ធ្លាប់​ជាប់​បំណុល​គេជាច្រើន​ឆ្នាំ​ដែរដោយ​សា​រតែ​ដៃ​គូរ​រកស៊ីរបស់​បាន​ស្លាប់​។ 
  6. បន្ទាប់​ពី​ចប់​អាណត្តិជា​ប្រធានាធិបតិ Ulysses Grant បាន​ចូល​ហ៊ុន​ជាមួយ​កូន​ប្រុស​របស់​គាត់​ក្នុងម្នាក់​ចំនួន ១០០,០០០ ដុល្លា (ស្មើរនឹង​២.២ លានដុល្លា​បច្ចុប្បន្ន)។ តែជាសំណាង​អាក្រក់ត្រូវ​បាន​អ្នក​ជំនួញម្នាក់​យក​លុយ​នោះ និង​លុយ​ផ្សេងៗជាច្រើនទៀត​ទៅអស់។ ពិតមែន​ថា​អាចចាប់​អ្នក​ជំនួញនោះ​មកវិញ​​ តែពួកគាត់​ក៏​មិន​បាន​លុយ​នោះ​ត្រឡប់​មក​វិញ​ដែរ។
  7. William McKinley បាន​ទទួលជោកជ័យ​យ៉ាង​ធំសំបើមក្នុង​ឆាក​ជីវិតនយោបាយ។ ប៉ុន្តែផ្នែក​ហិរញ្ញវត្ថុរបស់​គាត់​ជួប​បញ្ហា​ក្នុង​ឆ្នាំ​១៨៩៣នៅពេល​អាមេរិកមានបញ្ហាសេដ្ឋកិច្ច​ធ្ងន់​ធ្ងរ។ ក្រុមហ៊ុន​ដែល​គាត់​សហការជាមួយ​មិត្ត​របស់​គាត់​ក៏មាន​វិបត្តហិរញ្ញវត្ថុដែរ ប៉ុន្តែគាត់​ត្រូវ​បាន​ឧបត្ថមដោយ Mark Hanna រហូត​បាន​ក្លាយ​ជា​ប្រធានាធិបតិទី២៥ក្នុង​ឆ្នាំ១៨៩៧។
  8. ប្រធានាធិបតិទី៣៣លោក Harry S. Truman ពិតមែន​ថា​មិន​មាន​ទ្រព្យ​ច្រើន តែ​គាត់​បាន​ខ្ចីលុយ​មក​វិនិយោគលើ​រ៉ែសង្ក័សី។ នៅពេល​ដែល​ជំនួញនោះជួប​ហានិភ័យ ព្រមជាមួយ​ហាង​លក់​ក្រណាត់​ដែល​គាត់​សហការជាមួយ​គេ​បរាជ័យ​ទៀតនោះ ធ្វើ​ឲ្យ​គាត់​ចំណាយ​ពេល​ជាច្រើន​ឆ្នាំដើម្បីលោះបំណុលនេះ។

Thursday, October 5, 2017

ការបាញ់សម្លាប់សាហាវៗ៥ករណីរក្នុងប្រវត្តិសាស្ត្រអាមេរិក

១. ១ តុលា ២០១៧ នៅឡាសវេហ្គាស (Las Vegas) ដោយ​បុរស​ម្នាក់ដែល​មាន​អាយុ​ ៦៤ ឆ្នាំ ឈ្មោះ ស្តេហ្វិន ភែដក់ (Stephen Paddock) ដែល​មាន​អាសយដ្ឋាន​នៅ មេស្គីត រដ្ឋណេវ៉ាដា។ គាត់​បាន​បាញ់​ប្រហារទៅ​អ្នក​ដែល​កំពុង​មើល​តន្រ្តី​ប្រហែល ២២០០០​ នាក់​ដែល​បណ្តាលឲ្យ​មនុស្ស​ស្លាប់​ ៥៩​ នាក់ និង​រង​របួស ៥០០​ នាក់​ជាង។ សាក្សីបាន​និយាយ​ថា ការ​បាញ់​ប្រហារ​មាន​រយៈពេល​ពី​ ១០ នាទី ទៅ​ ១៥ នាទី។ នៅពេល​ប៉ូលីស​ឡើង​ទៅ​ដល់បន្ទប់​សណ្ឋាគារ​របស់​គាត់ គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ។ អជ្ញាធរ​បាន​សន្និដ្ឋាន​ថា គាត់​បាន​សម្លាប់​ខ្លួន ហើយ​រាល់​សកម្មភាពត្រូវបានអជ្ញាធរអះអាងថា គាត់ធ្វើតែម្នាក់ឯង។

២. ១២ មិថុនា ២០១៦ នៅក្នុងក្លឹបសម្រាប់ភេទបី នៅ អូឡែនដូ ដោយបុរសម្នាក់ឈ្មោះ អូម៉ា សាឌីឃី ម៉ាទីន (Omar Sadiqui Mateen) បាញ់រះទៅលើអ្នកនៅក្នុងក្លឹប បណ្តាលឲ្យ​ស្លាប់ ៤៩​ នាក់​ និងរងរបួស៥០​នាក់។ ប៉ូលីសបាន​បាញ់សម្លាប់​គាត់​ក្នុង​ប្រតិប័ត្រការរំដោះចំណាប់ខ្មាំង​ដែល​នៅ​ក្នុង​នោះ។

៣. ១​៦ មេសា ២០០៧ នៅ វឺជីនា (Virginia) ដោយនិសិត្សដែលមាន​វ័យ២៣ឆ្នាំឈ្មោះ សឿងហួយ ឆូ (Seung Hui Cho) បានបាញ់រះពីកន្លែងដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៣២នាក និង​របួសជាច្រើន​នាក់​ទៀត។ គាត់​ក៏បានធ្វើអត្តឃាដខ្លួនឯងផងដែរ។

៤. ១៤ ធ្នូ ២០១២ នៅសាលាបឋមសិក្សា ស៊ែនឌីហុក (Sandy Hook Elementary School) នៅ ញូតុន (Newton) រដ្ឋខននិកធិខាត់ (Connecticut) ដោយ អាដាម ឡែនសា (Adam Lanza) ដែល​មាន​អាយុ ២០ឆ្នាំ បានបាញ់សម្លាប់​ក្មេង និង​បុគ្កលិកសាលា ជិត ២៧ នាក់​ មុនពេលសម្លាប់​ខ្លួន​ឯង​។

៥. ១៦ តុលា ១៩៩១ នៅ​ឃីលីន រដ្ឋ​តិចសាស បុរសវ័យ​៣៥ ឆ្នាំឈ្មោះ ​ចច ហេននាដ (George Hannard) បានបើក​បុក​ហាង​កាហ្វេ លូបី (Luby's Cafeteria) ហើយចុះពីរថយន្ត​ និង​បាន​បាញ់​សម្លាប់​មនុស្ស​២៣ នាក់ មុន​ពេល​សម្លាប់​ខ្លួន​​​ឯង។

Thursday, May 4, 2017

តើអ្នក​ញាណនឹងទូរស័ព្ទមែនទេ? ៥ វិធីនេះអាច​ជួយ​អ្នក​បាន

បច្ចុប្បន្ននេះ ទូរស័ព្ទគឺជាផ្នែកមួយ​នៃជីវិតរបស់​យើង​។​ វានៅជាមួយយើង​គ្រប់​ទី​កន្លែង គ្រប់​ពេល​វេលា​សូម្បីយើង​កំពុង​ញ៉ាំអាហារ កំពុងគេង​ កំពុងនៅជាមួយគ្រួសារ នៅជាមួយមិត្តភ័ក្រ្ត កំពុងរៀ​ន កំពុងគេង។ ចង់សួរថា តើ​អ្វី​ដែល​អ្នក​សំដៅរក​មុន​គេ​នៅពេល​អ្នកភ្ញាក់ពីគេង? មិន​តិចជាង​៨០%​ប្រាកដ​ជា​ ទូរស័ព្ទ។ ៥វិធីនេះ​នឹង​ជួយអ្នក​ទាញយក​ពេល​វេលាជាមួយទូរស័ព្ទ មក​ជាពេល​វលេា​ផ្ទាល់​ខ្លួន​របស់​អ្នក​វិញ៖
  1. កុំយក​ទូរស័ព្ទទៅជាមួយពេល​ចូលគេង៖ ការយកទូរស័ព្ទទៅលើគ្រែជាមួួយមិន​ត្រឹមតែ​ធ្វើឲ្យ​អ្នក​គេង​យឺតប៉ុណ្ណោះទេ ថែម​ទាំង​ខាត​បង់​ពេល​វេលា​នៅ​ជាមួយមនុស្ស​ជាទី​ស្រលាញ់​ទៀត​ផង។ តើ​រវាង​មនុស្ស​ជាទី​ស្រលាញ់និង​ទូរស័ព្ទមួយណាសំខាន់​ជាងសម្រាប់​អ្នក?
  2. កំណត់ពេលវេលាឆែកទូរស័ព្ទ៖ ដាក់កំរិតខ្លួនឯងថា មិន​ត្រូវ​ឆែកទូរស័ព្ទអំឡុងពេលដែល​អ្នក​កំពុង​ធ្វើការ​ ឬសិក្សាជាដាក់ខាត។ ត្រូវ​រងចាំរហូត​ដល់​ពេល​បាយ ឬពេល​សម្រាក​ណាមួយ។ ប្រសិន​បើ​ធ្វើ​បែ​បនេះ​ជាការលំបាកនោះ អ្នក​សាកល្បង​សម្រាកមុន​ពេល​ឲ្យ​បាន​ពីរ ឬបី​ថ្ងៃ រហូត​ដល់​អ្នក​ទំលាប់​នឹង​ការពន្យាពេលឆែកទូរស័ព្ទ។
  3. កំណត់ពេល​មិន​ប្រើទូរស័ព្ទ៖ សន្យានឹង​ខ្លួន​ឯង​ថា​នឹង​មិន​លើក​ ឬប្រើ​ទូរស័ព្ទ​នៅ​រយៈពេល​ណា​មួួយដូច​ជាពេល​ញ៉ាំ​អាហារពេល​ល្ងាចជាមួយគ្រួសារ​ ឬដំណើរកំសាន្តជាលក្ខណៈគ្រួសារ។ អ្នក​គួរ​ចាប់​ផ្តើម​រីករាយ​នៅជាមួយ​គ្រួសារ​ឬ​អ្នក​ដទៃដោយ​ចាប់​ផ្តើម​ការ​សន្ទនាពីនេះ​ពីនោះដើម្បី បង្កើន​ភាព​ស្និទស្នាលជាជាង​ឈ្ងោក​មុខ​មើល​តែ​ទូរស័ព្ទ។
  4. បិទសេវា​ផ្សេងៗដែល​មាន​សំលេង​៖ ប្រសិ​ន​បើ​យើង​ឮសម្លេង​ផ្សេងៗពី​ទូរស័ព្ទ វាហាក់​ដូច​ជាទាញ​យើង​ឲ្យ​យើង​ឆែក​ទូរស័ព្ទរកមើល​សារ សារជាសំលេង ឬក៏ដំណឹងពីបណ្តាញសង្គមផ្សេងៗ។ សូម​បិទ​ការ​បញ្ចូន​សំលេង​និង​ដំណឹង​ទាំង​នោះ។
  5. បិទទូរស័ព្ទ៖ អ្នកគួរបិទទូរស័ព្ទក្នុង​អំឡុង​ពេល​សំខាន់​ៗ​ផ្សេងៗ​ដូច​ជាពេល​កំពុង​រៀន ពេល​គេង​ ពេល​ជួប​ជុំ​គ្រួសារ ឬ​មិត្ត​ភ័ក្រ្ត ពេល​ដំណើរ​កំសាន្ត​ផ្សេងៗ ដើម្បី​ទទួល​បាន​នូវ​ក្តី​រីករាយពីី​ព្រឹត្តិការណ៍ទាំងនោះ​ពេញ​១០០%៕

Tuesday, March 21, 2017

ទំលាប់ការងារមិនល្អ​ ៧យ៉ាងដែល​អ្នក​គួរផ្លាស់​ប្តូរឥឡូវនេះ


  1. ការមកយឺតយ៉ាវ៖ ប្រហែលជាអ្នក​មិន​ចូលចិត្តក្រោកពីព្រលឹម ប៉ុន្តែអ្នក​គួរអនុវត្តចាប់​ពីពេល​នេះ​ទៅ ប្រសិន​បើ​អ្នក​ចង់​រក្សាការងារនេះ​បន្តទៀត។ ការ​មក​យឺត​ជារឿយៗ​មិន​គ្រាន់​តែ​បង្ហាញការខ្វះខាត​វិន័យ​ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការ​មិន​គោរព​អ្នក​គ្រប់គ្រង​ និង​អ្នក​រួមការ​ងារ​ទៀត​ផង។ ប៉ុន្តែ​ប្រសិ​ន​បើ​អ្នក​មាន​ហេតុផល​សមរម្យ​សម្រាប់​ការ​យក​យឺត​នោះ អ្នក​គួរ​ពិភាក្សា​វា​ជាមួយ​អ្នក​គ្រប់​របស់​អ្នក​ ដោយ​មិន​គួរ​ទុក​បញ្ហានេះ​ចោល​មិន​អើពើនោះទេ។
  2. ការស្លៀកពាក់មិន​សមរម្យ៖ ការស្លៀកពាក់​សមរម្យបង្ហាញពីការ​គោរព​ចំពោះ​អ្នក​រួម​ការ​ងារ​ជាមួយ​គ្នា​ និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ងារ​របស់​អ្នក​។ មិន​ថា​អ្នក​មាន​អាជីព​ប្រភេទណានោះ​ទេ តែ​ង​តែ​មាន​សម្លៀកបំពាក់​ត្រូវ​នឹង​អាជីព​នោះ។
  3. ការ​បដិសេធមិន​ធ្វើការងារ​ជាក្រុម៖ ទោះ​បី​ជា​អ្នក​មិន​ចូលចិត្តធ្វើការ​ជាមួយ​អ្នកដទៃ​ក៏ដោយ​ វា​ជា​ការ​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​រៀន​ធ្វើការ​ឲ្យ​បាន​ល្អ​ជាមួយ​មិត្ត​រួម​ការ​ងារ។ ត្រូវ​ធ្វើ​ឲ្យ​ឥរិយាបថ​របស់​ប្រសើ​រ​ជាង​មុន ឬក៏ធ្វើ​ការ​ស្រាវ​ជ្រាវថាតើ​អាជីព​របស់​អ្នក​វា​សមនឹង​អ្នក​ឬក៏​អត់
  4. ការ​សម្រាកច្រើន​ដង៖ វា​មិន​មែន​ជា​រឿង​អាក្រក់​នោះ​ទេ​ដែល​អ្នក​ត្រូវ​ក្រោក​ពីកៅអីហើយ​សម្រួល​ឥរិយាបថ ផ្ទុយ​ទៅ​វិញ​វា​ក៏​អាច​ជួយ​ឲ្យ​យើង​មាន​ផលិតភាព​កាន់​តែ​ប្រសើ​រ​ឡើង​។ ការ​សម្រាក​រយៈពេល​ខ្លី​អាច​ជួយ​ឲ្យ​អ្នក​កាន់​តែ​ផ្តោត​ទៅ​លើ​កិច្ចការ​កាន់​តែ​ច្រើន។ ប៉ុន្តែប្រសិន​បើ​អ្នក​មាន​ទំលាប់​សម្រាក​យូរ​ ឬក៏សម្រាក​ច្រើន​ដង​ទៅ​លើ​រឿង​ដែល​មិន​ចាំ​បាច់​នោះ វា​ជា​ពេល​វេលា​ដែល​អ្នក​ត្រូវ​ផ្លាស់​ប្តូរហើយ។ វា​ជារឿង​ពិបាក​ណាស់​ដែល​​ប្រមូល​អារម្មណ៍យក​ចិត្តទុក​ដាក់​លើ​ការងារ​ប្រសិ​ន​បើ​អ្នក​ចេះ​តែ​ងើប​ទៅឆុង​កាហ្វេ ញ៉ាំអាហារ​សម្រន់ ឬក៏ជជែក​ជាមួយ​មិត្ត​រួម​ការងារ។ វាក៏មិន​ស្មើរ​ភាពគ្នា​ដែរ​ដែល​ត្រូវ​អ្នក​រួ​មការងារ​មក​ទទួល​ការ​ងារ​ជំនួស​នៅ​ពេល​ដែល​អ្នក​មិន​នៅ។
  5. ការ​រអ៊ូរទាំ៖ ជួន​ការ​វា​ជា​ការ​ល្អដែរ​ដែល​ធ្វើតាម​សុភាសិតមួយថា ប្រសិនបើ​អ្នក​មិន​មាន​អ្វី​ល្អ​និយាយទេ កុំ​និយាយ​ឲ្យ​សោះ។ ការ​រអ៊ូ​មិន​ដាច់​អាច​បំបាក់​ទឹកចិត្ត​នៅ​ក្នុង​ក្រុម​ការងារ​របស់​អ្នក​ ហើយ​វា​ក៏បង្ហាញ​ពី​ការ​មិនពេញចិត្តនឹង​ការ​ងារ​របស់​អ្នក​ដែរ។ ជំនួសឲ្យ​ការ​រអ៊ូ​មិន​ចេះ​ចប់​ អ្នក​គួរ​ចេះ​រក​ដំណោះ​ស្រាយ​។ ការរអ៊ូ​ច្រើន​ពេក​ក៏អាច​ធ្វើ​ឲ្យ​គេ​មិន​ចូល​ចិត្ត​អ្នក​ដែរ។ ចូរជួយ​សម្រួល​ដល់​ខ្លួន​ឯង​ ក៏ដូច​ជា​ក្រុម​ការ​ងារ​របស់​អ្នក​ដោយ​ការ​ស្ងៀមស្ងាត់​ ហើយ​ស្វែង​រកដំណោះស្រាយ។
  6. ការនិយាយច្រើន​ពេក៖ នៅគ្រប់​ការិយាល័យតែង​តែ​មាន​បុគ្គលិកម្នាក់​ដែល​មិន​ចេះ​ស្ងាត់​។ សង្ឃឹម​ថា​អ្នក​មិន​មែន​ជាបុគ្គលិក​នោះ​ដែល​គ្រប់​គ្នា​មិន​ចង់​នៅ​ក្បែរ​នោះ​ទេ។ ការ​ជជែក​ច្រើន​ពេក​ នឹង​រារាំង​ការងាររបស់​អ្នក​ និង​ការងារ​អ្នក​ដទៃ​មិន​ឲ្យ​ចេញផ្លែផ្កា​ផង​ដែរ​ផង​ដែរ​។
  7. និយាយ​ទូរស័ព្ទរឿង​ផ្ទាល់​ខ្លួន​ច្រើន​ពេក៖ ចូរ​ចង​ចាំថា​អ្នក​នៅកន្លែង​ធ្វើ​ការ​ មិន​មែន​នៅ ផ្ទះ​ទេ។ វាជា​ការ​ប្រសើរ​ណាស់​ដែរ​អ្នក​ផ្ទះ​ទូរស័ព្ទមក​សួរ​ពី​សុខទុក្ខ​របស់​អ្នក​ ប៉ុន្តែ​បើ​និយាយ​យូរ​ពេក​ និង​រំខាន​ដល់​ការ​ងារ​របស់​អ្នក និង​មិត្ត​រួ​ម​ការ​ងារ​ផ្សេង​ទៀត​។ អ្នក​អា​ច​និយាយ​ជា​មួយ​អ្នក​ផ្ទះ​នៅ​ពេល​ញ៉ាំអាហារ​ថ្ងៃ​ត្រង់​។ លើក​លែង​តែ​ករណី​បន្ទាន់​ចេញ ការ​និយាយ​ទូរស័ព្ទ​ពីរឿង​ផ្ទាល់​ខ្លួន​យូរ​ពេកគួរ​ជៀស​វាង​នៅ​កន្លែង​ការ​ងារ៕ 

Saturday, September 3, 2016

ជ្រើសរើសស៊ិន ស៊ីសាមុត ៥ - Collection 5 of Sinn Sisamouth



១ ផ្កាយព្រឺក

២ សូរិយាអស្តង្គត

៣ រាត្រីនៅហុងកុង

៤ កណ្តាលរាត្រី

៥ មេឃសែនខ្ពស់ឆ្ងាយ

ចង់​ជោគជ័យ? នេះជារឿង១០​យ៉ាង​ដែល​មនុស្ស​ជោគ​ជ័យ​ធ្វើ

រឿង១០​យ៉ាង​ដែល​មនុស្ស​ជោគ​ជ័យ​ធ្វើ៖ កុំបណ្តោយ​អោយ​ភាព​ជោគជ័យ​គ្រប​ដណ្តប់​យើង ជោគជ័យ​អាច​ក្លាយ​ជា​កាតាលិករនៃ​ភាព​បរាជ័យ។ មនុ...