- ការមកយឺតយ៉ាវ៖ ប្រហែលជាអ្នកមិនចូលចិត្តក្រោកពីព្រលឹម ប៉ុន្តែអ្នកគួរអនុវត្តចាប់ពីពេលនេះទៅ ប្រសិនបើអ្នកចង់រក្សាការងារនេះបន្តទៀត។ ការមកយឺតជារឿយៗមិនគ្រាន់តែបង្ហាញការខ្វះខាតវិន័យប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការមិនគោរពអ្នកគ្រប់គ្រង និងអ្នករួមការងារទៀតផង។ ប៉ុន្តែប្រសិនបើអ្នកមានហេតុផលសមរម្យសម្រាប់ការយកយឺតនោះ អ្នកគួរពិភាក្សាវាជាមួយអ្នកគ្រប់របស់អ្នក ដោយមិនគួរទុកបញ្ហានេះចោលមិនអើពើនោះទេ។
- ការស្លៀកពាក់មិនសមរម្យ៖ ការស្លៀកពាក់សមរម្យបង្ហាញពីការគោរពចំពោះអ្នករួមការងារជាមួយគ្នា និងការយកចិត្តទុកដាក់ចំពោះការងាររបស់អ្នក។ មិនថាអ្នកមានអាជីពប្រភេទណានោះទេ តែងតែមានសម្លៀកបំពាក់ត្រូវនឹងអាជីពនោះ។
- ការបដិសេធមិនធ្វើការងារជាក្រុម៖ ទោះបីជាអ្នកមិនចូលចិត្តធ្វើការជាមួយអ្នកដទៃក៏ដោយ វាជាការសំខាន់ណាស់ដែលអ្នកត្រូវរៀនធ្វើការឲ្យបានល្អជាមួយមិត្តរួមការងារ។ ត្រូវធ្វើឲ្យឥរិយាបថរបស់ប្រសើរជាងមុន ឬក៏ធ្វើការស្រាវជ្រាវថាតើអាជីពរបស់អ្នកវាសមនឹងអ្នកឬក៏អត់
- ការសម្រាកច្រើនដង៖ វាមិនមែនជារឿងអាក្រក់នោះទេដែលអ្នកត្រូវក្រោកពីកៅអីហើយសម្រួលឥរិយាបថ ផ្ទុយទៅវិញវាក៏អាចជួយឲ្យយើងមានផលិតភាពកាន់តែប្រសើរឡើង។ ការសម្រាករយៈពេលខ្លីអាចជួយឲ្យអ្នកកាន់តែផ្តោតទៅលើកិច្ចការកាន់តែច្រើន។ ប៉ុន្តែប្រសិនបើអ្នកមានទំលាប់សម្រាកយូរ ឬក៏សម្រាកច្រើនដងទៅលើរឿងដែលមិនចាំបាច់នោះ វាជាពេលវេលាដែលអ្នកត្រូវផ្លាស់ប្តូរហើយ។ វាជារឿងពិបាកណាស់ដែលប្រមូលអារម្មណ៍យកចិត្តទុកដាក់លើការងារប្រសិនបើអ្នកចេះតែងើបទៅឆុងកាហ្វេ ញ៉ាំអាហារសម្រន់ ឬក៏ជជែកជាមួយមិត្តរួមការងារ។ វាក៏មិនស្មើរភាពគ្នាដែរដែលត្រូវអ្នករួមការងារមកទទួលការងារជំនួសនៅពេលដែលអ្នកមិននៅ។
- ការរអ៊ូរទាំ៖ ជួនការវាជាការល្អដែរដែលធ្វើតាមសុភាសិតមួយថា ប្រសិនបើអ្នកមិនមានអ្វីល្អនិយាយទេ កុំនិយាយឲ្យសោះ។ ការរអ៊ូមិនដាច់អាចបំបាក់ទឹកចិត្តនៅក្នុងក្រុមការងាររបស់អ្នក ហើយវាក៏បង្ហាញពីការមិនពេញចិត្តនឹងការងាររបស់អ្នកដែរ។ ជំនួសឲ្យការរអ៊ូមិនចេះចប់ អ្នកគួរចេះរកដំណោះស្រាយ។ ការរអ៊ូច្រើនពេកក៏អាចធ្វើឲ្យគេមិនចូលចិត្តអ្នកដែរ។ ចូរជួយសម្រួលដល់ខ្លួនឯង ក៏ដូចជាក្រុមការងាររបស់អ្នកដោយការស្ងៀមស្ងាត់ ហើយស្វែងរកដំណោះស្រាយ។
- ការនិយាយច្រើនពេក៖ នៅគ្រប់ការិយាល័យតែងតែមានបុគ្គលិកម្នាក់ដែលមិនចេះស្ងាត់។ សង្ឃឹមថាអ្នកមិនមែនជាបុគ្គលិកនោះដែលគ្រប់គ្នាមិនចង់នៅក្បែរនោះទេ។ ការជជែកច្រើនពេក នឹងរារាំងការងាររបស់អ្នក និងការងារអ្នកដទៃមិនឲ្យចេញផ្លែផ្កាផងដែរផងដែរ។
- និយាយទូរស័ព្ទរឿងផ្ទាល់ខ្លួនច្រើនពេក៖ ចូរចងចាំថាអ្នកនៅកន្លែងធ្វើការ មិនមែននៅ ផ្ទះទេ។ វាជាការប្រសើរណាស់ដែរអ្នកផ្ទះទូរស័ព្ទមកសួរពីសុខទុក្ខរបស់អ្នក ប៉ុន្តែបើនិយាយយូរពេក និងរំខានដល់ការងាររបស់អ្នក និងមិត្តរួមការងារផ្សេងទៀត។ អ្នកអាចនិយាយជាមួយអ្នកផ្ទះនៅពេលញ៉ាំអាហារថ្ងៃត្រង់។ លើកលែងតែករណីបន្ទាន់ចេញ ការនិយាយទូរស័ព្ទពីរឿងផ្ទាល់ខ្លួនយូរពេកគួរជៀសវាងនៅកន្លែងការងារ៕
Tuesday, March 21, 2017
ទំលាប់ការងារមិនល្អ ៧យ៉ាងដែលអ្នកគួរផ្លាស់ប្តូរឥឡូវនេះ
Subscribe to:
Post Comments (Atom)
ចង់ជោគជ័យ? នេះជារឿង១០យ៉ាងដែលមនុស្សជោគជ័យធ្វើ
រឿង១០យ៉ាងដែលមនុស្សជោគជ័យធ្វើ៖ កុំបណ្តោយអោយភាពជោគជ័យគ្របដណ្តប់យើង ជោគជ័យអាចក្លាយជាកាតាលិករនៃភាពបរាជ័យ។ មនុ...
-
អ្នកប្រហែលជាមិនជឿ តែវាជាការពិតដែលប្រធានាធិបតIមួយចំនួនរបស់អាមេរិកបានក្ស័យធនជំពាក់បំណុលគេហើយមានខ្លះស្លាប់ទាំងជាប់បំណុល។ Tomas Je...
-
ការមកយឺតយ៉ាវ ៖ ប្រហែលជាអ្នកមិនចូលចិត្តក្រោកពីព្រលឹម ប៉ុន្តែអ្នកគួរអនុវត្តចាប់ពីពេលនេះទៅ ប្រសិនបើអ្នកចង់រក្សាការងារនេះបន្តទៀត។ ក...
-
១. ១ តុលា ២០១៧ នៅឡាសវេហ្គាស (Las Vegas) ដោយបុរសម្នាក់ដែលមានអាយុ ៦៤ ឆ្នាំ ឈ្មោះ ស្តេហ្វិន ភែដក់ (Stephen Paddock) ដែលមានអាសយដ្ឋាននៅ ...
No comments:
Post a Comment