Thursday, October 5, 2017

ការបាញ់សម្លាប់សាហាវៗ៥ករណីរក្នុងប្រវត្តិសាស្ត្រអាមេរិក

១. ១ តុលា ២០១៧ នៅឡាសវេហ្គាស (Las Vegas) ដោយ​បុរស​ម្នាក់ដែល​មាន​អាយុ​ ៦៤ ឆ្នាំ ឈ្មោះ ស្តេហ្វិន ភែដក់ (Stephen Paddock) ដែល​មាន​អាសយដ្ឋាន​នៅ មេស្គីត រដ្ឋណេវ៉ាដា។ គាត់​បាន​បាញ់​ប្រហារទៅ​អ្នក​ដែល​កំពុង​មើល​តន្រ្តី​ប្រហែល ២២០០០​ នាក់​ដែល​បណ្តាលឲ្យ​មនុស្ស​ស្លាប់​ ៥៩​ នាក់ និង​រង​របួស ៥០០​ នាក់​ជាង។ សាក្សីបាន​និយាយ​ថា ការ​បាញ់​ប្រហារ​មាន​រយៈពេល​ពី​ ១០ នាទី ទៅ​ ១៥ នាទី។ នៅពេល​ប៉ូលីស​ឡើង​ទៅ​ដល់បន្ទប់​សណ្ឋាគារ​របស់​គាត់ គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ។ អជ្ញាធរ​បាន​សន្និដ្ឋាន​ថា គាត់​បាន​សម្លាប់​ខ្លួន ហើយ​រាល់​សកម្មភាពត្រូវបានអជ្ញាធរអះអាងថា គាត់ធ្វើតែម្នាក់ឯង។

២. ១២ មិថុនា ២០១៦ នៅក្នុងក្លឹបសម្រាប់ភេទបី នៅ អូឡែនដូ ដោយបុរសម្នាក់ឈ្មោះ អូម៉ា សាឌីឃី ម៉ាទីន (Omar Sadiqui Mateen) បាញ់រះទៅលើអ្នកនៅក្នុងក្លឹប បណ្តាលឲ្យ​ស្លាប់ ៤៩​ នាក់​ និងរងរបួស៥០​នាក់។ ប៉ូលីសបាន​បាញ់សម្លាប់​គាត់​ក្នុង​ប្រតិប័ត្រការរំដោះចំណាប់ខ្មាំង​ដែល​នៅ​ក្នុង​នោះ។

៣. ១​៦ មេសា ២០០៧ នៅ វឺជីនា (Virginia) ដោយនិសិត្សដែលមាន​វ័យ២៣ឆ្នាំឈ្មោះ សឿងហួយ ឆូ (Seung Hui Cho) បានបាញ់រះពីកន្លែងដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៣២នាក និង​របួសជាច្រើន​នាក់​ទៀត។ គាត់​ក៏បានធ្វើអត្តឃាដខ្លួនឯងផងដែរ។

៤. ១៤ ធ្នូ ២០១២ នៅសាលាបឋមសិក្សា ស៊ែនឌីហុក (Sandy Hook Elementary School) នៅ ញូតុន (Newton) រដ្ឋខននិកធិខាត់ (Connecticut) ដោយ អាដាម ឡែនសា (Adam Lanza) ដែល​មាន​អាយុ ២០ឆ្នាំ បានបាញ់សម្លាប់​ក្មេង និង​បុគ្កលិកសាលា ជិត ២៧ នាក់​ មុនពេលសម្លាប់​ខ្លួន​ឯង​។

៥. ១៦ តុលា ១៩៩១ នៅ​ឃីលីន រដ្ឋ​តិចសាស បុរសវ័យ​៣៥ ឆ្នាំឈ្មោះ ​ចច ហេននាដ (George Hannard) បានបើក​បុក​ហាង​កាហ្វេ លូបី (Luby's Cafeteria) ហើយចុះពីរថយន្ត​ និង​បាន​បាញ់​សម្លាប់​មនុស្ស​២៣ នាក់ មុន​ពេល​សម្លាប់​ខ្លួន​​​ឯង។

ចង់​ជោគជ័យ? នេះជារឿង១០​យ៉ាង​ដែល​មនុស្ស​ជោគ​ជ័យ​ធ្វើ

រឿង១០​យ៉ាង​ដែល​មនុស្ស​ជោគ​ជ័យ​ធ្វើ៖ កុំបណ្តោយ​អោយ​ភាព​ជោគជ័យ​គ្រប​ដណ្តប់​យើង ជោគជ័យ​អាច​ក្លាយ​ជា​កាតាលិករនៃ​ភាព​បរាជ័យ។ មនុ...