បច្ចុប្បន្ននេះ ទូរស័ព្ទគឺជាផ្នែកមួយនៃជីវិតរបស់យើង។ វានៅជាមួយយើងគ្រប់ទីកន្លែង គ្រប់ពេលវេលាសូម្បីយើងកំពុងញ៉ាំអាហារ កំពុងគេង កំពុងនៅជាមួយគ្រួសារ នៅជាមួយមិត្តភ័ក្រ្ត កំពុងរៀន កំពុងគេង។ ចង់សួរថា តើអ្វីដែលអ្នកសំដៅរកមុនគេនៅពេលអ្នកភ្ញាក់ពីគេង? មិនតិចជាង៨០%ប្រាកដជា ទូរស័ព្ទ។ ៥វិធីនេះនឹងជួយអ្នកទាញយកពេលវេលាជាមួយទូរស័ព្ទ មកជាពេលវលេាផ្ទាល់ខ្លួនរបស់អ្នកវិញ៖
- កុំយកទូរស័ព្ទទៅជាមួយពេលចូលគេង៖ ការយកទូរស័ព្ទទៅលើគ្រែជាមួួយមិនត្រឹមតែធ្វើឲ្យអ្នកគេងយឺតប៉ុណ្ណោះទេ ថែមទាំងខាតបង់ពេលវេលានៅជាមួយមនុស្សជាទីស្រលាញ់ទៀតផង។ តើរវាងមនុស្សជាទីស្រលាញ់និងទូរស័ព្ទមួយណាសំខាន់ជាងសម្រាប់អ្នក?
- កំណត់ពេលវេលាឆែកទូរស័ព្ទ៖ ដាក់កំរិតខ្លួនឯងថា មិនត្រូវឆែកទូរស័ព្ទអំឡុងពេលដែលអ្នកកំពុងធ្វើការ ឬសិក្សាជាដាក់ខាត។ ត្រូវរងចាំរហូតដល់ពេលបាយ ឬពេលសម្រាកណាមួយ។ ប្រសិនបើធ្វើបែបនេះជាការលំបាកនោះ អ្នកសាកល្បងសម្រាកមុនពេលឲ្យបានពីរ ឬបីថ្ងៃ រហូតដល់អ្នកទំលាប់នឹងការពន្យាពេលឆែកទូរស័ព្ទ។
- កំណត់ពេលមិនប្រើទូរស័ព្ទ៖ សន្យានឹងខ្លួនឯងថានឹងមិនលើក ឬប្រើទូរស័ព្ទនៅរយៈពេលណាមួួយដូចជាពេលញ៉ាំអាហារពេលល្ងាចជាមួយគ្រួសារ ឬដំណើរកំសាន្តជាលក្ខណៈគ្រួសារ។ អ្នកគួរចាប់ផ្តើមរីករាយនៅជាមួយគ្រួសារឬអ្នកដទៃដោយចាប់ផ្តើមការសន្ទនាពីនេះពីនោះដើម្បី បង្កើនភាពស្និទស្នាលជាជាងឈ្ងោកមុខមើលតែទូរស័ព្ទ។
- បិទសេវាផ្សេងៗដែលមានសំលេង៖ ប្រសិនបើយើងឮសម្លេងផ្សេងៗពីទូរស័ព្ទ វាហាក់ដូចជាទាញយើងឲ្យយើងឆែកទូរស័ព្ទរកមើលសារ សារជាសំលេង ឬក៏ដំណឹងពីបណ្តាញសង្គមផ្សេងៗ។ សូមបិទការបញ្ចូនសំលេងនិងដំណឹងទាំងនោះ។
- បិទទូរស័ព្ទ៖ អ្នកគួរបិទទូរស័ព្ទក្នុងអំឡុងពេលសំខាន់ៗផ្សេងៗដូចជាពេលកំពុងរៀន ពេលគេង ពេលជួបជុំគ្រួសារ ឬមិត្តភ័ក្រ្ត ពេលដំណើរកំសាន្តផ្សេងៗ ដើម្បីទទួលបាននូវក្តីរីករាយពីីព្រឹត្តិការណ៍ទាំងនោះពេញ១០០%៕