១. ១ តុលា ២០១៧ នៅឡាសវេហ្គាស (Las Vegas) ដោយបុរសម្នាក់ដែលមានអាយុ ៦៤ ឆ្នាំ ឈ្មោះ ស្តេហ្វិន ភែដក់ (Stephen Paddock) ដែលមានអាសយដ្ឋាននៅ មេស្គីត រដ្ឋណេវ៉ាដា។ គាត់បានបាញ់ប្រហារទៅអ្នកដែលកំពុងមើលតន្រ្តីប្រហែល ២២០០០ នាក់ដែលបណ្តាលឲ្យមនុស្សស្លាប់ ៥៩ នាក់ និងរងរបួស ៥០០ នាក់ជាង។ សាក្សីបាននិយាយថា ការបាញ់ប្រហារមានរយៈពេលពី ១០ នាទី ទៅ ១៥ នាទី។ នៅពេលប៉ូលីសឡើងទៅដល់បន្ទប់សណ្ឋាគាររបស់គាត់ គាត់បានស្លាប់បាត់ទៅហើយ។ អជ្ញាធរបានសន្និដ្ឋានថា គាត់បានសម្លាប់ខ្លួន ហើយរាល់សកម្មភាពត្រូវបានអជ្ញាធរអះអាងថា គាត់ធ្វើតែម្នាក់ឯង។
២. ១២ មិថុនា ២០១៦ នៅក្នុងក្លឹបសម្រាប់ភេទបី នៅ អូឡែនដូ ដោយបុរសម្នាក់ឈ្មោះ អូម៉ា សាឌីឃី ម៉ាទីន (Omar Sadiqui Mateen) បាញ់រះទៅលើអ្នកនៅក្នុងក្លឹប បណ្តាលឲ្យស្លាប់ ៤៩ នាក់ និងរងរបួស៥០នាក់។ ប៉ូលីសបានបាញ់សម្លាប់គាត់ក្នុងប្រតិប័ត្រការរំដោះចំណាប់ខ្មាំងដែលនៅក្នុងនោះ។
៣. ១៦ មេសា ២០០៧ នៅ វឺជីនា (Virginia) ដោយនិសិត្សដែលមានវ័យ២៣ឆ្នាំឈ្មោះ សឿងហួយ ឆូ (Seung Hui Cho) បានបាញ់រះពីកន្លែងដែលបណ្តាលឲ្យមនុស្សស្លាប់ ៣២នាក និងរបួសជាច្រើននាក់ទៀត។ គាត់ក៏បានធ្វើអត្តឃាដខ្លួនឯងផងដែរ។
៤. ១៤ ធ្នូ ២០១២ នៅសាលាបឋមសិក្សា ស៊ែនឌីហុក (Sandy Hook Elementary School) នៅ ញូតុន (Newton) រដ្ឋខននិកធិខាត់ (Connecticut) ដោយ អាដាម ឡែនសា (Adam Lanza) ដែលមានអាយុ ២០ឆ្នាំ បានបាញ់សម្លាប់ក្មេង និងបុគ្កលិកសាលា ជិត ២៧ នាក់ មុនពេលសម្លាប់ខ្លួនឯង។
៥. ១៦ តុលា ១៩៩១ នៅឃីលីន រដ្ឋតិចសាស បុរសវ័យ៣៥ ឆ្នាំឈ្មោះ ចច ហេននាដ (George Hannard) បានបើកបុកហាងកាហ្វេ លូបី (Luby's Cafeteria) ហើយចុះពីរថយន្ត និងបានបាញ់សម្លាប់មនុស្ស២៣ នាក់ មុនពេលសម្លាប់ខ្លួនឯង។
Thursday, October 5, 2017
Thursday, May 4, 2017
តើអ្នកញាណនឹងទូរស័ព្ទមែនទេ? ៥ វិធីនេះអាចជួយអ្នកបាន
បច្ចុប្បន្ននេះ ទូរស័ព្ទគឺជាផ្នែកមួយនៃជីវិតរបស់យើង។ វានៅជាមួយយើងគ្រប់ទីកន្លែង គ្រប់ពេលវេលាសូម្បីយើងកំពុងញ៉ាំអាហារ កំពុងគេង កំពុងនៅជាមួយគ្រួសារ នៅជាមួយមិត្តភ័ក្រ្ត កំពុងរៀន កំពុងគេង។ ចង់សួរថា តើអ្វីដែលអ្នកសំដៅរកមុនគេនៅពេលអ្នកភ្ញាក់ពីគេង? មិនតិចជាង៨០%ប្រាកដជា ទូរស័ព្ទ។ ៥វិធីនេះនឹងជួយអ្នកទាញយកពេលវេលាជាមួយទូរស័ព្ទ មកជាពេលវលេាផ្ទាល់ខ្លួនរបស់អ្នកវិញ៖
- កុំយកទូរស័ព្ទទៅជាមួយពេលចូលគេង៖ ការយកទូរស័ព្ទទៅលើគ្រែជាមួួយមិនត្រឹមតែធ្វើឲ្យអ្នកគេងយឺតប៉ុណ្ណោះទេ ថែមទាំងខាតបង់ពេលវេលានៅជាមួយមនុស្សជាទីស្រលាញ់ទៀតផង។ តើរវាងមនុស្សជាទីស្រលាញ់និងទូរស័ព្ទមួយណាសំខាន់ជាងសម្រាប់អ្នក?
- កំណត់ពេលវេលាឆែកទូរស័ព្ទ៖ ដាក់កំរិតខ្លួនឯងថា មិនត្រូវឆែកទូរស័ព្ទអំឡុងពេលដែលអ្នកកំពុងធ្វើការ ឬសិក្សាជាដាក់ខាត។ ត្រូវរងចាំរហូតដល់ពេលបាយ ឬពេលសម្រាកណាមួយ។ ប្រសិនបើធ្វើបែបនេះជាការលំបាកនោះ អ្នកសាកល្បងសម្រាកមុនពេលឲ្យបានពីរ ឬបីថ្ងៃ រហូតដល់អ្នកទំលាប់នឹងការពន្យាពេលឆែកទូរស័ព្ទ។
- កំណត់ពេលមិនប្រើទូរស័ព្ទ៖ សន្យានឹងខ្លួនឯងថានឹងមិនលើក ឬប្រើទូរស័ព្ទនៅរយៈពេលណាមួួយដូចជាពេលញ៉ាំអាហារពេលល្ងាចជាមួយគ្រួសារ ឬដំណើរកំសាន្តជាលក្ខណៈគ្រួសារ។ អ្នកគួរចាប់ផ្តើមរីករាយនៅជាមួយគ្រួសារឬអ្នកដទៃដោយចាប់ផ្តើមការសន្ទនាពីនេះពីនោះដើម្បី បង្កើនភាពស្និទស្នាលជាជាងឈ្ងោកមុខមើលតែទូរស័ព្ទ។
- បិទសេវាផ្សេងៗដែលមានសំលេង៖ ប្រសិនបើយើងឮសម្លេងផ្សេងៗពីទូរស័ព្ទ វាហាក់ដូចជាទាញយើងឲ្យយើងឆែកទូរស័ព្ទរកមើលសារ សារជាសំលេង ឬក៏ដំណឹងពីបណ្តាញសង្គមផ្សេងៗ។ សូមបិទការបញ្ចូនសំលេងនិងដំណឹងទាំងនោះ។
- បិទទូរស័ព្ទ៖ អ្នកគួរបិទទូរស័ព្ទក្នុងអំឡុងពេលសំខាន់ៗផ្សេងៗដូចជាពេលកំពុងរៀន ពេលគេង ពេលជួបជុំគ្រួសារ ឬមិត្តភ័ក្រ្ត ពេលដំណើរកំសាន្តផ្សេងៗ ដើម្បីទទួលបាននូវក្តីរីករាយពីីព្រឹត្តិការណ៍ទាំងនោះពេញ១០០%៕
Tuesday, March 21, 2017
ទំលាប់ការងារមិនល្អ ៧យ៉ាងដែលអ្នកគួរផ្លាស់ប្តូរឥឡូវនេះ
- ការមកយឺតយ៉ាវ៖ ប្រហែលជាអ្នកមិនចូលចិត្តក្រោកពីព្រលឹម ប៉ុន្តែអ្នកគួរអនុវត្តចាប់ពីពេលនេះទៅ ប្រសិនបើអ្នកចង់រក្សាការងារនេះបន្តទៀត។ ការមកយឺតជារឿយៗមិនគ្រាន់តែបង្ហាញការខ្វះខាតវិន័យប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការមិនគោរពអ្នកគ្រប់គ្រង និងអ្នករួមការងារទៀតផង។ ប៉ុន្តែប្រសិនបើអ្នកមានហេតុផលសមរម្យសម្រាប់ការយកយឺតនោះ អ្នកគួរពិភាក្សាវាជាមួយអ្នកគ្រប់របស់អ្នក ដោយមិនគួរទុកបញ្ហានេះចោលមិនអើពើនោះទេ។
- ការស្លៀកពាក់មិនសមរម្យ៖ ការស្លៀកពាក់សមរម្យបង្ហាញពីការគោរពចំពោះអ្នករួមការងារជាមួយគ្នា និងការយកចិត្តទុកដាក់ចំពោះការងាររបស់អ្នក។ មិនថាអ្នកមានអាជីពប្រភេទណានោះទេ តែងតែមានសម្លៀកបំពាក់ត្រូវនឹងអាជីពនោះ។
- ការបដិសេធមិនធ្វើការងារជាក្រុម៖ ទោះបីជាអ្នកមិនចូលចិត្តធ្វើការជាមួយអ្នកដទៃក៏ដោយ វាជាការសំខាន់ណាស់ដែលអ្នកត្រូវរៀនធ្វើការឲ្យបានល្អជាមួយមិត្តរួមការងារ។ ត្រូវធ្វើឲ្យឥរិយាបថរបស់ប្រសើរជាងមុន ឬក៏ធ្វើការស្រាវជ្រាវថាតើអាជីពរបស់អ្នកវាសមនឹងអ្នកឬក៏អត់
- ការសម្រាកច្រើនដង៖ វាមិនមែនជារឿងអាក្រក់នោះទេដែលអ្នកត្រូវក្រោកពីកៅអីហើយសម្រួលឥរិយាបថ ផ្ទុយទៅវិញវាក៏អាចជួយឲ្យយើងមានផលិតភាពកាន់តែប្រសើរឡើង។ ការសម្រាករយៈពេលខ្លីអាចជួយឲ្យអ្នកកាន់តែផ្តោតទៅលើកិច្ចការកាន់តែច្រើន។ ប៉ុន្តែប្រសិនបើអ្នកមានទំលាប់សម្រាកយូរ ឬក៏សម្រាកច្រើនដងទៅលើរឿងដែលមិនចាំបាច់នោះ វាជាពេលវេលាដែលអ្នកត្រូវផ្លាស់ប្តូរហើយ។ វាជារឿងពិបាកណាស់ដែលប្រមូលអារម្មណ៍យកចិត្តទុកដាក់លើការងារប្រសិនបើអ្នកចេះតែងើបទៅឆុងកាហ្វេ ញ៉ាំអាហារសម្រន់ ឬក៏ជជែកជាមួយមិត្តរួមការងារ។ វាក៏មិនស្មើរភាពគ្នាដែរដែលត្រូវអ្នករួមការងារមកទទួលការងារជំនួសនៅពេលដែលអ្នកមិននៅ។
- ការរអ៊ូរទាំ៖ ជួនការវាជាការល្អដែរដែលធ្វើតាមសុភាសិតមួយថា ប្រសិនបើអ្នកមិនមានអ្វីល្អនិយាយទេ កុំនិយាយឲ្យសោះ។ ការរអ៊ូមិនដាច់អាចបំបាក់ទឹកចិត្តនៅក្នុងក្រុមការងាររបស់អ្នក ហើយវាក៏បង្ហាញពីការមិនពេញចិត្តនឹងការងាររបស់អ្នកដែរ។ ជំនួសឲ្យការរអ៊ូមិនចេះចប់ អ្នកគួរចេះរកដំណោះស្រាយ។ ការរអ៊ូច្រើនពេកក៏អាចធ្វើឲ្យគេមិនចូលចិត្តអ្នកដែរ។ ចូរជួយសម្រួលដល់ខ្លួនឯង ក៏ដូចជាក្រុមការងាររបស់អ្នកដោយការស្ងៀមស្ងាត់ ហើយស្វែងរកដំណោះស្រាយ។
- ការនិយាយច្រើនពេក៖ នៅគ្រប់ការិយាល័យតែងតែមានបុគ្គលិកម្នាក់ដែលមិនចេះស្ងាត់។ សង្ឃឹមថាអ្នកមិនមែនជាបុគ្គលិកនោះដែលគ្រប់គ្នាមិនចង់នៅក្បែរនោះទេ។ ការជជែកច្រើនពេក នឹងរារាំងការងាររបស់អ្នក និងការងារអ្នកដទៃមិនឲ្យចេញផ្លែផ្កាផងដែរផងដែរ។
- និយាយទូរស័ព្ទរឿងផ្ទាល់ខ្លួនច្រើនពេក៖ ចូរចងចាំថាអ្នកនៅកន្លែងធ្វើការ មិនមែននៅ ផ្ទះទេ។ វាជាការប្រសើរណាស់ដែរអ្នកផ្ទះទូរស័ព្ទមកសួរពីសុខទុក្ខរបស់អ្នក ប៉ុន្តែបើនិយាយយូរពេក និងរំខានដល់ការងាររបស់អ្នក និងមិត្តរួមការងារផ្សេងទៀត។ អ្នកអាចនិយាយជាមួយអ្នកផ្ទះនៅពេលញ៉ាំអាហារថ្ងៃត្រង់។ លើកលែងតែករណីបន្ទាន់ចេញ ការនិយាយទូរស័ព្ទពីរឿងផ្ទាល់ខ្លួនយូរពេកគួរជៀសវាងនៅកន្លែងការងារ៕
Subscribe to:
Comments (Atom)
ចង់ជោគជ័យ? នេះជារឿង១០យ៉ាងដែលមនុស្សជោគជ័យធ្វើ
រឿង១០យ៉ាងដែលមនុស្សជោគជ័យធ្វើ៖ កុំបណ្តោយអោយភាពជោគជ័យគ្របដណ្តប់យើង ជោគជ័យអាចក្លាយជាកាតាលិករនៃភាពបរាជ័យ។ មនុ...
-
អ្នកប្រហែលជាមិនជឿ តែវាជាការពិតដែលប្រធានាធិបតIមួយចំនួនរបស់អាមេរិកបានក្ស័យធនជំពាក់បំណុលគេហើយមានខ្លះស្លាប់ទាំងជាប់បំណុល។ Tomas Je...
-
ការមកយឺតយ៉ាវ ៖ ប្រហែលជាអ្នកមិនចូលចិត្តក្រោកពីព្រលឹម ប៉ុន្តែអ្នកគួរអនុវត្តចាប់ពីពេលនេះទៅ ប្រសិនបើអ្នកចង់រក្សាការងារនេះបន្តទៀត។ ក...
-
១. ១ តុលា ២០១៧ នៅឡាសវេហ្គាស (Las Vegas) ដោយបុរសម្នាក់ដែលមានអាយុ ៦៤ ឆ្នាំ ឈ្មោះ ស្តេហ្វិន ភែដក់ (Stephen Paddock) ដែលមានអាសយដ្ឋាននៅ ...