- Tomas Jefferson បានស្លាប់ទាំងជាប់បំណុលចំនួន ១.៩ លានដុល្លា។ បំណុលទាំងនោះគឺទាក់ទងហ្នឹងចំការថ្នាំជក់ ចំណាយថវិការផ្ទាល់របស់គាត់ពេលគាត់ជាប្រធានាធិបតេយ្យ និងខាតបង់ទៅលើដីធ្លី។
- Tom Madison បានបរាជ័យក្នុងមុខរបរកសិកម្ម រួមទាំងកូនចុងរបស់ងប់នឹងល្បែងផងធ្វើឲ្យគាត់ជាប់បំណុលគេជាច្រើន។ ដើម្បីដោះបំណុល គាត់បានលក់ចំការនៅម៉ុងភេលាពាក់កណ្តាល ថែមទាំងបានលក់ទាសកររបស់គាត់ទៀតផង។
- James Monroe បានជំពាក់បំណុលគេ ១.៥ លានដុល្លា។ បំណុលរបស់គាត់បានមកពីការចំណាយទៅលើបុគ្គលិកក្នុងពេលគាត់ជាប្រធានាធិបតី។ សភាអាមេរិចបានជួយសំរាលបំណុលនេះខ្លះដែរ តែចុងក្រោយគាត់នៅតែលក់គេហដ្ឋានស្កឹមស្កៃរបស់ហើយទៅរស់ជាមួយកូនស្រីរបស់គាត់នៅញូយករហូតដល់គាត់ស្លាប់។
- William Henry Harison បានស្លាប់ដោយរោគរលាកសួតបន្ទាប់ពីបានកាន់ដំណែងជាប្រធានាធិបតីមាន៣១ថ្ងៃ។ មូលហេតុដែលគាត់ជំពាក់បំណុលគេដែរនោះគឺដោយសារតែអាកាសធាតុមិនអំណោយផលហើយបានបំផ្លាញដំណាំរបស់គាត់អស់។
- Abraham Lincoln ក៏ធ្លាប់ជាប់បំណុលគេជាច្រើនឆ្នាំដែរដោយសារតែដៃគូររកស៊ីរបស់បានស្លាប់។
- បន្ទាប់ពីចប់អាណត្តិជាប្រធានាធិបតិ Ulysses Grant បានចូលហ៊ុនជាមួយកូនប្រុសរបស់គាត់ក្នុងម្នាក់ចំនួន ១០០,០០០ ដុល្លា (ស្មើរនឹង២.២ លានដុល្លាបច្ចុប្បន្ន)។ តែជាសំណាងអាក្រក់ត្រូវបានអ្នកជំនួញម្នាក់យកលុយនោះ និងលុយផ្សេងៗជាច្រើនទៀតទៅអស់។ ពិតមែនថាអាចចាប់អ្នកជំនួញនោះមកវិញ តែពួកគាត់ក៏មិនបានលុយនោះត្រឡប់មកវិញដែរ។
- William McKinley បានទទួលជោកជ័យយ៉ាងធំសំបើមក្នុងឆាកជីវិតនយោបាយ។ ប៉ុន្តែផ្នែកហិរញ្ញវត្ថុរបស់គាត់ជួបបញ្ហាក្នុងឆ្នាំ១៨៩៣នៅពេលអាមេរិកមានបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ។ ក្រុមហ៊ុនដែលគាត់សហការជាមួយមិត្តរបស់គាត់ក៏មានវិបត្តហិរញ្ញវត្ថុដែរ ប៉ុន្តែគាត់ត្រូវបានឧបត្ថមដោយ Mark Hanna រហូតបានក្លាយជាប្រធានាធិបតិទី២៥ក្នុងឆ្នាំ១៨៩៧។
- ប្រធានាធិបតិទី៣៣លោក Harry S. Truman ពិតមែនថាមិនមានទ្រព្យច្រើន តែគាត់បានខ្ចីលុយមកវិនិយោគលើរ៉ែសង្ក័សី។ នៅពេលដែលជំនួញនោះជួបហានិភ័យ ព្រមជាមួយហាងលក់ក្រណាត់ដែលគាត់សហការជាមួយគេបរាជ័យទៀតនោះ ធ្វើឲ្យគាត់ចំណាយពេលជាច្រើនឆ្នាំដើម្បីលោះបំណុលនេះ។
Thursday, March 29, 2018
ជឿឬមិនជឿ សូម្បីប្រធានាធិបតIអាមេរិចក៏ស្លាប់ទាំងជាប់បំណុលដែរ
អ្នកប្រហែលជាមិនជឿ តែវាជាការពិតដែលប្រធានាធិបតIមួយចំនួនរបស់អាមេរិកបានក្ស័យធនជំពាក់បំណុលគេហើយមានខ្លះស្លាប់ទាំងជាប់បំណុល។
Subscribe to:
Post Comments (Atom)
ចង់ជោគជ័យ? នេះជារឿង១០យ៉ាងដែលមនុស្សជោគជ័យធ្វើ
រឿង១០យ៉ាងដែលមនុស្សជោគជ័យធ្វើ៖ កុំបណ្តោយអោយភាពជោគជ័យគ្របដណ្តប់យើង ជោគជ័យអាចក្លាយជាកាតាលិករនៃភាពបរាជ័យ។ មនុ...
-
អ្នកប្រហែលជាមិនជឿ តែវាជាការពិតដែលប្រធានាធិបតIមួយចំនួនរបស់អាមេរិកបានក្ស័យធនជំពាក់បំណុលគេហើយមានខ្លះស្លាប់ទាំងជាប់បំណុល។ Tomas Je...
-
ការមកយឺតយ៉ាវ ៖ ប្រហែលជាអ្នកមិនចូលចិត្តក្រោកពីព្រលឹម ប៉ុន្តែអ្នកគួរអនុវត្តចាប់ពីពេលនេះទៅ ប្រសិនបើអ្នកចង់រក្សាការងារនេះបន្តទៀត។ ក...
-
១. ១ តុលា ២០១៧ នៅឡាសវេហ្គាស (Las Vegas) ដោយបុរសម្នាក់ដែលមានអាយុ ៦៤ ឆ្នាំ ឈ្មោះ ស្តេហ្វិន ភែដក់ (Stephen Paddock) ដែលមានអាសយដ្ឋាននៅ ...
No comments:
Post a Comment