Saturday, May 19, 2018

ចង់​ជោគជ័យ? នេះជារឿង១០​យ៉ាង​ដែល​មនុស្ស​ជោគ​ជ័យ​ធ្វើ


រឿង១០​យ៉ាង​ដែល​មនុស្ស​ជោគ​ជ័យ​ធ្វើ៖
  1. កុំបណ្តោយ​អោយ​ភាព​ជោគជ័យ​គ្រប​ដណ្តប់​យើង
    ជោគជ័យ​អាច​ក្លាយ​ជា​កាតាលិករនៃ​ភាព​បរាជ័យ។ មនុស្ស​ភាគច្រើន​នៅ​ពេល​ដែល​បាន​ជោគជ័យ​ហើយ​ក៏បណ្តោយ​អោយ​វាគ្រប់គ្រង​លើខ្លួន​បាន។ ភាពជោគជ័យ​ និង អំណាចអាច​នឹង​គ្រប់គ្រង​ពួក​គេ​វិញ​បាន​ប្រសិន​បើ​ពួក​ភ្លើតភ្លើន ទៅជា​ខ្ជិល​ លែង​បន្តធ្វើ​អ្វី​ដែល​ខ្លួនកាល​ពី​មុន​ខ្លួន​ធ្លាប់​ធ្វើដើម្បី​ជោគជ័យកាលពីមុន។ ផ្ទុយ​ទៅ​វិញ​ អ្នក​ជោគជ័យ​ពិត​ប្រាកដមិន​បញ្ឈប់​ត្រឹម​ភាព​ជោគជ័យ​នេះ​ទេពួកគេ​នៅតែ​ប្រកាន់​ខ្ជាប់​នឹង​ទំលាប់ដែល​ធ្វើអោយ​គេ​ជ័​យ​ហើយ​អភិវឌ្ឍខ្លួនដើម្បី​ទទួល​បាន​ជោគជ័យ​បន្តបន្ទាប់​ទៀត។​
  2. មានទំនួលខុសត្រូវ​នៅ​ពេល​ពួកគេបរាជ័យ
    អ្នកជោគជ័យ​ត្រៀមខ្លួន​ជានិច្ចដើម្បីទទួលខុសត្រូវ​នៅពេល​ដែល​កិច្ចការ​ណាមួយ​របស់​ពួក​គេ​បរាជ័យ។ សារភាពកំហុសរ​បស់​ខ្លួន​ មិន​បន្ទោសអ្នក​ដទៃ មិន​បំភ័ន្តការពិត ហើយ​ព្យាយាម​កែតម្រូវ​ អភិវឌ្ឍគម្រោង គឺជាទង្វើររបស់​អ្នក​ជោគជ័យ។ ការទទួល​ខុសនឹង​ធ្វើ​អោយ​អ្នក​មិន​មាន​សម្ពាធ និង​ជា​អ្នក​ដឹក​នាំពិតប្រាកដ។
  3. លទ្ធផលជាអ្នក​វាយ​តម្លៃ
    សៀវភៅរបស់​ ខាល ញូផត បាន​បែង​ចែក​ភាពខុសគ្នារវាង​កិច្ចការស្នូល និង​កិច្ចការ​ធម្មតា។ កិច្ចការ​ស្នូស ជាកិច្ចការ​ដែល​កម្រមាន​អ្នក​ធ្វើបាន ជា​កិច្ចការ​ដែល​មាន​តម្លៃ ហើយ​ពិបាក​នឹង​អោយ​គេ​ធ្វើ​តាម​បាន​ ចំណែកការងារ​ដែល​មិន​ធ្វើ​ឲ្យ​យើង​ជោគជ័យនោះ​គឺជា​ការងារ​ធម្មតា មិន​ត្រូវ​បាន​គេ​ផ្តល់​កម្រៃច្រើន ហើ​យ​អ្នក​ណា​ក៏អាច​ធ្វើបាន​។ អ្នកជោគជ័យ​តែ​ងតែ​ធ្វើការស្នូល​ខណៈអ្នកដទៃកំពុងជជែកគ្នាពិភាក្សាគ្នា​ឥត​ឈប់​ឈរដែល​អាចចាត់​ទុកជា​កិច្ចការ​ធម្មតា។ ធ្វើការងារ​មិនត្រូវ​មាន​តែសម្តីប៉ប៉ាច់​ប៉ប៉ោច​ឥតបាន​ការ​ ហើយ​ក៏គ្មាន​នរណា​សរសើរពួកគេនោះដែរ មាន​តែ​ធ្វើការ​ឲ្យ​សម្រេច​ទើប​ជាអ្នក​ជោគជ័យ​ហើយ​មិន​បាច់​ដើរប្រាប់​គេ​ក៏គេដឹង​ដែរ។
  4. ក្រោយបរាជ័យ​ ក្រោកឡើងដោយ​កម្លាំងចិត្ត
    ​ការងើប​ឈរឡើងវិញ​ជាមួយ​កម្លាំង​ចិត្តគឺជាចំណុចពិសេសរបស់​អ្នកជោគជ័យ​។ អ្នក​អាច​ទ្រាំទ្រនឹង​សម្ពាធខ្លាំង​ប៉ុណ្ណា អ្នក​ក៏​អាច​ជោគជ័យ​ខ្លាំង​ប៉ុណ្ណោះដែរព្រោះ​អ្នក​បរាជ័យ​តែ​ងតែ​មិន​អាច​ស៊ូ​ទ្រាំនឹង​សម្ពាធបាន។ ការ​ហ្វឹកហាត់​កម្លាំងចិត្ត​របស់​អ្នក​ឲ្យ​រឹង​មាំ​ជា​ចំណុចសំខាន់​របស់​អ្នក​ជោគជ័យ។ ចិត្តរបស់​អ្នក​ដល់​ទីណា កាយ​របស់​អ្នក​ក៏ដល់​ទី​នោះដែរ។ ការ​គិតរបស់​អ្នក​ដល់​ទី​ណា ជីវិតរបស់​អ្នក​ក៏ដល់​ទី​នោះ​ដែរ។
  5. ការជឿជាក់​លើ​ខ្លួន​ឯង​ជា​ទ្រព្យ​ដ៏សំខាន់​បំផុត
    អ្នក​ប្រហែល​ជា​ដឹង​ហើយ​ថា គ្រប់​ប្រភេទកីឡាទាំង​អស់​សុទ្ធតែត្រូវការ​កម្លាំង​ចិត្ត​ខ្លាំង​ជាង​កម្លាំង​កាយ។ កម្លាំងចិត្ត​របស់​អ្នក​កំណត់​ពី​ទំហំឧបសគ្គដែល​អ្នក​ត្រូវ​ប្រឈរមុខ និង​ជោគជ័យ​ដែល​អ្នក​នឹង​សម្រេច។ កម្លាំង​ចិត្ត​របស់​អ្នក​កំណត់​ពី​ការ​រើ់បម្រាស់​របស់​អ្នក​ពេល​អ្នក​បរាជ័យ។ បើ​អ្នក​មិន​ជឿជាក់​លើ​ខ្លួន​ឯង​ទេ អ្នក​នឹង​គ្មាន​ថ្ងៃ​ឈរ​លើ​ចំណាត់​ថ្នាក់​លេខ១ទេ។ នៅពេល​អ្នក​មាន​កម្លាំងចិត្ត​ អ្នក​នឹង​មិន​ខ្វល់​ថា​អ្នក​បរាជ័យ​ប៉ុន្មាន​ដង​ទេ។ ហើយ​ការ​មិន​បាក់​ទឹក​ចិត្ត​នៅ​ពេល​បរាជ័យ​ នោះហើយ​នឹង​ធ្វើ​ឲ្យអ្នក​ជោគ​ជ័យ​នា​ថ្ងៃ​ណាមួយ។
  6. ធ្វើឲ្យ​ខ្លួនឯង​ហុំព័ទ្ធដោយ​អ្នក​ដែល​ជុំរុញយើង​គិត​ពី​អនាគត
    នៅពេល​អ្នក​ស្ថិត​ក្នុង​ចំណោម​ដែល​ធ្វើ​ឲ្យ​អ្នក​គិតតែ​ពី​អតិតកាលមិន​ល្អនោះ អ្នក​នឹង​ពិបាក​ធ្វើ​ដំណើរ​បន្ត​ទៅ​មុខ​ទៀត​ណាស់​នេះ​ហើយដែល​ធ្វើ​ឲ្យ​យើង​ស្ថិត​ក្នុង​សភាព​ដែល​មិន​អាច​ដកខ្លួន​បាន។ នៅ​ជុំវិញមនុស្ស​ដែល​ជោគជ័យធ្វើ​ឲ្យ​ខ្លួន​យើង​ជោគ​ជ័យ ព្រោះ​ពួក​គេ​គិត​តែ​ភាព​ជោគ​ជ័យ​នា​ពេល​អនាគត មិន​មែន​រឿង​បរាជ័យនៅ​ពេល​អតិត​កាល។
  7. ឈប់​ខ្វល់ពី​បទពិសោធន៍មិន​ល្អ តែក៏មិន​ត្រូវ​បំភ្លេច​វា​ដែរ
    ជា​មនុស្ស​ជោគជ័យ​ទាម​ទារ​អោយ​អ្នក​ទម្លាក់​សម្ពាយ​ផ្លូវចិត្ត និង​អារម្មណ៍ដែល​មិន​សំខាន់​ចោល។ បន្ទាប់​អ្នក​ត្រូវ​អត់​ឱន​ឲ្យ​អ្នកដែល​ធ្វើ​ខុស​មិន​លើ​អ្នក​ តែ​ក៏​មិន​ត្រូវ​បំភ្លេច​ដែរ មាន​ន័យ​ថា​អ្នក​មិន​ត្រូវ​ធ្វើ​ជំនួញ​ជាមួយ​មនុស្ស​ដែល​ធ្លាប់​ផ្តល់​បទ​ពិសោធន៍​បរាជ័យ​ឲ្យ​យើង​នោះទេ។

  8. មាន​គោលដៅ​ច្បាស់​លាស់
    គោលដៅសំដៅលើសកម្មភាពដែល​ចង់​ធ្វើ​អ្វី​មួយ
    (ឧទាហរណ៍ ខ្ញុំនឹង​សរសេរ​អត្ថបទ១​ក្នុង​មួយ​ថ្ងៃ) និង​លទ្ធផលដែល​ចង់​ទទួល​បាន ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អត្ថបទនោះ​ចុះ​ក្នុង​ទំព័រ​សារ​ព៌តមាន​ដែល​ល្បីមួយ​។ ដូច្នេះ​ទន្ទឹម​នឹង​អ្នក​ចង់​ធ្វើ​អ្វី​មួយ អ្នក​គួរ​គិត​ពីលទ្ធផល​ដែល​អ្នក​នឹង​ទទួល​បាន​ថាតើ​វា​នឹង​ជួយ​ឲ្យ​អ្នក​ក្លាយ​ជាមនុស្ស​ដែល​ជោគជ័យ​ដែរ​ឬទេ? មិន​មែន​ចេះ​តែ​ចង់​ធ្វើ​នេះ​ធ្វើ​នោះ​មិន​ឆ្ពោះត្រង់​ណា​នោះ​ទេ។
  9. ធ្វើភ្លាម ជាជាង​នៅ​វិភាគ ឬ​ពន្យាពេល
    បង្ហាត់​ខ្លួន​ឯង​ឲ្យ​ចាប់​ផ្តើម​ធ្វើ​ភ្លាម​នៅ​ពេល​អ្នក​គិត​ថា​អ្នក​ត្រូវ​តែ​ធ្វើ​វា ឈប់​សួរ​ខ្លួន​ឯង​ ឈប់​វិភាគ​ទៀត។ អ្នក​នឹង​ដឹង​ថា​អ្នក​នឹង​ត្រូវ​ធ្វើ​អ្វី​បន្ទាប់​ទៀត​ នៅ​ពេល​អ្នក​ចាប់​ផ្តើម​ជំហ៊ាន​ដំបូងហើយ។ បើ​អ្នក​មិន​បោះ​ជំហ៊ាន​ វានៅ​តែ​ជា​ក្តីស្រម៉ៃ។
  10. គិត​ និង​អនុវត្តឲ្យ​ខ្លាំង​ជាង​គេ​១០​ដង
    មនុស្ស​ជា​ច្រើន​ ទោះបី​ជា​អ្នក​ជំនួញ​លំដាប់​ពិភពលោក​ក៏​មិន​អាច​ជោគជ័យ​លើស​គេ​១០​ដង​ដែរ។ ជា​ការ​ពិត​អ្នក​អាច​ពូកែ​ជាង​គេ​គ្រប់​គ្នា​ប្រសិន​បើ​អ្នក​បង្កើន​ការ​គិត​ និង​ជំនឿ​របស់​អ្នក​។ ការ​រៀន​គិត​បៀបនេះ​ជុំរុញ​ឲ្យ​អ្នក​ចេញ​ពី​ស្ថាន​ភាព​ និង​កម្រិត​បច្ចុប្បន្ន​របស់​អ្នក​ដោយ​ស្វ័យប្រវត្តិ។ វា​ជុំ​រុញ​ឲ្យ​អ្នក​ចេញ​ផុត​ពី​ស្ថាន​ភាព​ដែល​មនុស្ស​ទូទៅ​កំពុង​ជួប​ប្រទះ ហើយ​បើក​ទ្វា​ឲ្យ​អ្នក​នូវ​និស្ស័យ​ថ្មី​ស្រឡាង​មួយដែល​អ្នក​នឹង​តែង​តែ​ជឿ​ថា អ្នក​នឹង​អាច​ធ្វើ​បាន​ជានិច្ច។

No comments:

Post a Comment

ចង់​ជោគជ័យ? នេះជារឿង១០​យ៉ាង​ដែល​មនុស្ស​ជោគ​ជ័យ​ធ្វើ

រឿង១០​យ៉ាង​ដែល​មនុស្ស​ជោគ​ជ័យ​ធ្វើ៖ កុំបណ្តោយ​អោយ​ភាព​ជោគជ័យ​គ្រប​ដណ្តប់​យើង ជោគជ័យ​អាច​ក្លាយ​ជា​កាតាលិករនៃ​ភាព​បរាជ័យ។ មនុ...